កំពង់ឆ្នាំង:ក្រុមមន្ត្រីបានការដុតកម្ទេចចោលសាច់សត្វគ្រួចបង្កកខូ ចគុណភាពចំនួន៤ តោននិងសត្វជ្រូកមានមេរោគចំនួន៨៦ ក្បាលនៅភូមិដំណាក់អំពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
ប្រតិបត្តិការនេះដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់តាំងឲ្យលោក វង្ស សាវ៉ាតព្រះរាជអាជ្ញារងរាជធានីភ្នំពេញឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
បន្ថែមពីនេះដោយមានការចូលរួមសហការជាមួយនាយកដ្ឋាននគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃនិងការិយាល័ផលិ តកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងធ្វើការដុតកម្ទេចចោលនូវសាច់សត្វគ្រួចបង្កកដែលខូចគុណភាពចំនួន៤តោន និងសត្វជ្រូកដែលមានមេរោគចំនួន៨៦ក្បាលនៅភូមិដំណាក់អំពូល សង្កា ត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វនិងផលិតផលមានដើមកំណើតពីសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មសហការជាមួយនាយកដ្ឋានប្រឆាំបទល្មើសសេដ្ឋ កិច្ចនៃក្រសួងមហាផ្ទៃឃាត់ចាប់កាលពីថ្ងៃទី២២ ៊និងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២២។