បន្ទាយមានជ័យ:លោកឧកញ៉ា ភួ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនៅថ្ងៃទី ៤ខែវិច្ឆិកាឆ្នាំខេ២០២២កន្លងទៅបានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំទាំង១៣ ក្នុងស្រុកមង្គលបូរី ដើម្បីពិភាក្សាកំណត់ពីតម្លៃស្រូវ។
ពិធីនេះ ដោយមានការអញ្ជើញចូលរួមពីលោក លី សារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត ពិធីសំណេះសំណាលនេះធ្វើនៅធ្វើនៅបរិវេណផ្សារបុរីជ័យ២(ផ្សារចំការតាដោក)របស់លោកឧកញ៉ា អុឹង វណ្ណម៉ៅក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។