ភ្នំពេញ:លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលកាលពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២២នេះបានញ្ជើញដឹកនាំគណៈប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលគោរពវិញ្ញាណក្ខន្ធលោក ជាំង ជីមិន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោក ជាំង ជឺមិន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានទទួលមរណភាពកាលពីថ្ងៃពុធទី៣ខែវិច្ឆិកា ឆ្នាំ២០ ២២ វេលាម៉ោង ១២:១៣នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅទីក្រុងសៀងហៃ ប្រទេសចិន៕