មេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS លោក Abu Bakr Al-Baghdadi បានបង្ហាញមុខតាមវីដេអូឃ្លីបមួយ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ ដែលជាការបង្ហាញមុខជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤កន្លងទៅ ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមភេរវជន បានផ្សព្វផ្សាយថា លោក Abu Bakr Al-Baghdadi នៅតែជាមេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS ដដែល ដោយមិនមានការផ្លាស់ប្តូរទេ មេដឹកនាំកំពូលរូបនេះ ក៏នៅមានសុខភាពល្អដែរ ។
ពាក្យចចាមអារ៉ាមជាច្រើនដែលបានលើកឡើងថា លោក Abu Bakr Al-Baghdadi បានបាត់បង់ជីវិតហើយ ក្នុងប្រតិបត្តិការវាយប្រហារពីកងកម្លាំងអន្តរជាតិ ចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែមេភេរវកររូបនេះមិនទាន់ស្លាប់ទេ ៕