សម្រេចបញ្ជូនទៅរក្សាទុកនៅធនាគារជាតិ ដើម្បីជាភស្តុតាងរួចហើយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
ចំនួនទឹកប្រាក់ដែលដកហូតបានសរុប ៣ ៥២០ ០០០ ដុល្លារអាមេរិក ត្រូវបុរសជនជាតិចិន បីនាក់ នាំពីទីក្រុងហុងកុង មកកាន់ប្រទេសកម្ពុជា ដោយគ្មានប្រភពមូលរដ្ឋានច្បាស់លាស់ ហើយត្រូវបានប៉ូលិសអន្តោប្រវេសន៍ សហការជាមួយគយ ឃាត់បាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។
ក្រោយពីបានពិនិត្យសំណុំរឿង និងការសាកសួរចម្លើយលើឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN រួចមក លោកលីសុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតុលាការសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់បុរសជនជាតិចិនទាំង ៣នាក់ ពីបទ សម្អាតប្រាក់ តាមមាត្រា ៣ថ្មី និងមាត្រា ២៩ថ្មី នៃច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ហើយចៅក្រមស៊ើបសួរ បានបន្តចំណាត់ការតាមនីតិវិធី ដោយសម្រេចឃុំខ្លួនបុរសជនជាតិចិនទាំង ៣នាក់ នៅពន្ធនាគារ៕