ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា ក្រោយពីក្រុមភេរវករបានវាយប្រហារភេរវកម្ម៨លើកនៅស្រីលង្កា ដែលបានសម្លាប់មនុស្សចំនួន២៥៣នាក់ និងជាង៥០០នាក់បានរងរបួស ក្រុមអ្នកទេសចរអន្តរជាតិប្រមាណ៥០% បានលុបចោលដំណើរកម្សាន្តរបស់ខ្លួនទៅកាន់ប្រទេសនេះ ។
ពាក់ព័ន្ធអំពើភេរវកម្មនេះដែរ មន្ត្រីសន្តិសុខរបស់ប្រទេសស្រីលង្កា បានព្រមានកាលពីថ្ងៃចន្ទ ទី២៩ ខែមេសានេះ អំពីការវាយប្រហារភេរវកម្មសារថ្មីទៅលើព្រះវិហារសាសនាគ្រិស្តនៅក្នុងប្រទេសនេះ ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម ISIS ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News ។
ការព្រមានពីមន្ត្រីសន្តិសុខស្រីលង្កា បានបញ្ជាក់ថា ក្រុមភេរវករអាចនឹងស្លៀកពាក់ឯកសណ្ឋានប៉ូលីស និងបន្លំខ្លួនធ្វើជាប៉ូលីសក្នុងគម្រោងវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងវិហារសាសនាគ្រិស្តនៅក្នុងប្រទេសនេះនៅពេលខាងមុខ ៕