ភ្នំពេញ: លោក សួស សុវត្ថិ ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តហ្គូនម៉ាក់ ប្រទេសជប៉ុន និង ជាប្រធានក្រុមការងារបង្គោលយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រុងOizumi ខេត្តហ្គូនម៉ាក់ ប្រទេសជប៉ុន បានផ្ញើសារគោរពជូនពរ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោកជំទាវ ក្នុងឱកាស ឆ្នាំថ្មី ឆ្នាំសកល២០២៣។
លោក សួស សុវត្ថិ បានគោរពផ្ញើសារថា ក្នុងនាមខ្ញុំប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តហ្គូនម៉ាក់ ប្រទេសជប៉ុន និង ជាប្រធានក្រុមការងារបង្គោលយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រុងOizumi ខេត្តហ្គូនម៉ាក់ ប្រទេសជប៉ុន ព្រមទាំងបុត្រី ក្នុងឱកាសអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០ ២៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សូមឯកឧត្ដមនិងលោកជំទាវ និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ។