ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប ជាមួយ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិថ្មី

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ទទួលជួប លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៧ ដើម្បីសំដែងការគួរសម ពិភាក្សាការងារ និងជម្រាប លា ទៅបំពេញភារកិច្ចថ្មីនៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។

លោករដ្ឋមន្រ្តីបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ លោកបណ្ឌិត កៅ គឹមហួន ព្រមទាំងសហការីទាំងអស់ សម្រាប់ការចំណាយពេលដ៏មានតម្លៃអញ្ជើញមកទីស្តីការក្រសួងពាណិជ្ជកម្មនាឱកាសដែលោកបណ្ឌិត នឹងទៅបំពេញភារកិច្ចថ្មី ជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តីក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះ លោកបណ្ឌិត ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់ សម្រាប់ដំណែងជាអគ្គលេខាធិការអាស៊ាន ប្រកបដោយកិត្តិយស ក្នុងនាមព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំង មូល។

ជាការឆ្លើយតប លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តី និងសហការីក្រសួងពាណិជ្ជកម្ម ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាការងារប្រកបដោយអត្ថន័យ និងខ្លឹមសារសំខាន់ៗ ជាពិសេសការផ្ដល់អនុសាសន៍ល្អសម្រាប់ការកសា ងសហគមន៍សេដ្ឋកិច្ច អាស៊ាន។

បន្ថែមពីនេះទៀត លោកបណ្ឌិតបានសំដែងនូវការអបអរសាទជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះការទទួលបានជោគជ័យលើការដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជានាឆ្នាំ២០២២ កន្លងទៅ ។

លោករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា នៅក្នុងអាណ ត្តិប្រាំឆ្នាំ នៃការដឹកនាំរបស់ លោកបណ្ឌិតអគ្គលេខា ធិការអាស៊ាន នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗសំខាន់ៗបន្ថែមទៀត សម្រាប់សសរស្តម្ភទាំងបី ដើម្បីឈានឆ្ពោះទៅរកការកសាងសហគមន៍អាស៊ា ន ដែលប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងចី រភាព ជាពិសេស ក្នុងការកសាងនូវសហគមន៍សេដ្ឋ កិច្ចអាស៊ាន ដែលបច្ចុប្បន្នយើងទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសាកល។

លោករដ្ឋមន្រ្តី និងសហការីបានសំដែងនូវការគាំទ្រ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ ជូនលោកបណ្ឌិត នូវការបំពេញភារកិច្ចនេះ ដើម្បីឧត្តមប្រយោ ជន៍អាស៊ានជារួម និងជាពិសេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានប្ដេជ្ញាខិតខំបំពេញភារកិច្ចនេះឱ្យអស់ពីសមត្ថភាពដើម្បីឧត្តមប្រយោជន៍តំបន់ និងកម្ពុជា។
ឆ្លៀតឱកាសឆ្នាំសាកល២០២៣ លោករដ្ឋមន្រ្តី បានជូនពរ ឯកឧត្តមបណ្ឌិត និងសហការីទាំងអស់ ទទួលបាននូវភាពជោគជ័យ នឹងសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ក្នុងការបំពេញភារកិច្ចជាអគ្គលេខាធិការអាស៊ាន ក្នុងអាណត្តិឆ្នាំ២០២៣- ២០២៧៕