គូកនរបស់លោក Juan Guaido ប្រធានគណបក្សប្រឆាំងនៅវែណេស៊ុយអេឡា ឈ្មោះ Leopoldo Lopez បានរត់ទៅជ្រកកោនក្នុងស្ថានទូតរបស់ប្រទេសឈីលីប្រចាំនៅទីក្រុង ការ៉ាកាស ប្រទេសវែណេស៊ុយអេឡា ។
លោក Leopoldo Lopez បានចេញទៅធ្វើបាតុកម្មជាមួយលោក Juan Guaido កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ដោយបំពានលើសេចក្តីសម្រេចរបស់តុលាការ ។
សូមរំលឹកថា កាលពីឆ្នាំ២០១៧កន្លងទៅ តុលាការកំពូលវែណេស៊ុយអេឡា បានសម្រេចឃុំខ្លួនលោក Leopoldo Lopez នៅក្នុងផ្ទះរបស់លោក ដោយមិនឲ្យជនជាប់ចោទរូបនេះចេញទៅក្រៅផ្ទះទេ ប៉ុន្តែក្នុងក្បួនបាតុកម្មកាលពីថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ២០១៩នេះ គេឃើញលោក Leopoldo Lopez មានវត្តមានក្នុងក្បួនបាតុកម្ម ដែលបំពានលើសេចក្តីសម្រេចរបស់តុលាការ ៕