ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន អេមរុរាយស៍ចុះកិច្ចសន្យាកសិកម្មជាយន្តការបង្កើននិរន្តរភាព និងបរិយាបន្ន សម្រាប់កសិករខ្នាតតូចតាមបណ្តាខេត្តមានសក្តានុពល

ភ្នំពេញ:ក្រុមហ៊ុន អេមរុរាយស៍- កិច្ចសន្យាកសិកម្មជាយន្តការបង្កើននិរន្តរភាព និងបរិយាបន្ន សម្រាប់កសិករខ្នាតតូច តាមរយៈការអនុវត្តកសិកម្ម ឈរលើគោលការណ៍ការពារបរិស្ថាន និងភាពធន់នៃអាកា សធាតុ”។

អស់រយៈពេលជិតមួយទសវត្សរ៍នៃការអនុវត្តគំរូអាជីវកម្មផ្តោតចម្បងលើកិច្ចសន្យាកសិកម្មរវាង Amru Rice ជាមួយសហគមន៍កសិកម្មដែលមានមូលដ្ឋាននៅតាមបណ្តាខេត្តមានសក្តានុពលលើការផលិតស្រូវសរីរាង្គ កសិករខ្នាតតូចប្រមាណជាង៣ ម៉ឺនគ្រួសារបានទទួលនូវជីវភាពប្រសើរឡើងប្រកបដោយនិរន្តរភាព។

តាមរយៈការធានាទីផ្សារ និងស្ថិរភាពប្រាក់ចំណូលតាមរយៈផលិតកម្មស្រូវសរីរាង្គ សមស្របតាមគោលដៅរបស់ Amru Rice ក្នុងការបង្កើនសមត្ថ ភាពនៃការនាំចេញអង្ករ និងធានាគុណភាពខ្ពស់ សុវត្ថិភាព និងអនុលោមតាមប្រព័ន្ធអភិបាលកិច្ចផ្ទៃក្នុង និងចូលរួមចំណែកដល់យុទ្ធសាស្រ្តរយៈពេលយូរអង្វែង។

លលសពីនេះ សម្រាប់ អព្យាក្រឹតភាពកាបូន (Car bon Neutrality) ដែលដាក់ចេញដោយរាជរដ្ឋាភិ បាលកម្ពុជា តាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តគំរូកសិកម្មបែបថ្មីរបស់ Amru Rice ជាមួយកសិករ ដែលរំពឹងថានឹងបង្កើននូវគុណភាពដី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេសបកម្ពុជា។