ព្រះចៅអធិរាជថ្មីរបស់ប្រទេសជប៉ុន Naruhito បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ ដែលនឹងក្លាយទៅជាព្រះចៅអធិរាជទី១២៦របស់ប្រទេសនេះ ក្រោយពីព្រះបិតារបស់ព្រះអង្គ ព្រះចៅអធិរាជ Akihito បានដាក់រាជ្យសម្បត្តិជាផ្លូវការ កាលពីថ្ងៃអង្គារ ទី៣០ ខែមេសាឆ្នាំដដែលនេះ ។
ព្រះរាជបន្ទូលដំបូងរបស់ព្រះចៅអធិរាជថ្មី Naruhito ក្នុងទិវាឡើងគ្រងរាជ្យសម្បត្តិជាលើកដំបូង គឺព្រះអង្គនឹងបំពេញព្រះរាជកិច្ចដែលជានិមិត្តរូបនៃប្រជាជនជប៉ុន ប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសមួយនេះទៅថ្ងៃអនាគត ។
នេះគឺជាសករាជថ្មីសម្រាប់ប្រជាជននៃប្រទេសជប៉ុន ដែលមានព្រះចៅអធិរាជថ្មីក្នុងរយៈពេល៣០ឆ្នាំ ដែលសករាជថ្មីនេះ ត្រូវឲ្យឈ្មោះថា Reiwa ៕