ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាលវែណេស៊ុយអេឡា នៅតែប្រឈមមុខដាក់គ្នា

ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភានេះថា ក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាលនៃប្រទេសវែណេស៊ុយអេឡា នៅតែប្រឈមមុខដាក់គ្នា ដែលអាចរុញច្រានប្រទេសនេះឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ។

ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាស ក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩នេះ ថា លោកមានបំណង នឹងជួបចរចាជាមួយប្រធានគណបក្សប្រឆាំង លោក Juan Guaido នៅចុងសប្តាហ៍នេះ ដើម្បី បញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ ។

ចំណែក លោក Juan Guaido ប្រធានគណបក្សប្រឆាំងរបស់ប្រទេសនេះ បានអំពាវនាវតាមប្រព័ន្ធបណ្តាញសង្គម Twitter របស់លោកឲ្យអ្នកគាំទ្របក្សប្រឆាំងចេញធ្វើបាតុកម្មកាន់តែច្រើនថែមទៀត ក្នុងគោលដៅទម្លាក់ លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច ៕