ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីបុណ្យសពលោក ឡេ ឌឹកអាញ់ អតីតប្រធានាធិបតីវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក ឡេ ឌឹកអាញ់ អតីតប្រធានាធិបតីវៀតណាម ទទួលមរណភាពក្នុងជន្មាយុ៩៩ឆ្នាំ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នាក្រុងហាណូយប្រទេសវៀតណាម ដោយរោគាពាធ។
លោក ឡេ ឌឹកអាញ់ ជាតួអង្គនយោបាយសំខាន់នៅក្នុងប្រវត្តិសាស្ត្រវៀតណាម និងកម្ពុជា លោក បានចូលរួមយ៉ាងសកម្ម ដើម្បីវាយរំលំរបបខ្មែរក្រហម នៅកម្ពុជា រហូតបានទទួលជោគជ័យ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕