ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន ​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា

(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជាសមាជិក និងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ក្រោមអធិបតីភាព លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក​ អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្ដម លោកជំទាវ អនុប្រធាន និងសមាជិក គ.ប.ក. ព្រមទាំងសហការី នៃអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។
ក្នុងអង្គប្រជុំនេះបានពិនិត្យ ពិភាក្សា ផ្ដល់ធាតុចូល និអនុម័តលើបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ចំនួន៣ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលរួមមាន៖
(១) សេចក្តីព្រាងប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្តោះអាសន្ន និង/ឬសេចក្តីសម្រេចរបស់ គ.ប.ក.។
(២) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទនិងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ។
(៣) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកម្រិតកំណត់នៃការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។