ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រតិភូចិនរូតរះទៅសហរដ្ឋអាមេរិកក្រោយលោក ត្រាំ គម្រាម

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា  គណៈប្រតិភូរបស់ប្រទេសចិន កំពុងរៀបចំខ្លួនក្នុងការចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចរចាស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះបើតាមការលើកឡើងនៅថ្ងៃចន្ទ ទី០៦ ខែឧសភានេះ ។

ការរៀបចំខ្លួនរបស់គណៈប្រតិភូចិន ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមដំឡើងពន្ធនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ បើចិននៅតែពន្យាពេល ។

លោក Geng Shuang មិនបានបង្ហើបទេថា គណៈប្រតិភូចិនដែលនឹងធ្វើដំណើរទៅអាមេរិកក្នុងការចរចាស្តីពីពាណិជ្ជកម្មនេះ នឹងមានវត្តមានរបស់លោក Liu He ឧបនាយករដ្ឋមន្ត្រីចិនដែរឫក៏អត់ ៕