ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំពូលតារាចម្រៀង ខាន់ ជេមស៍ ចាប់យកជំនួញលើវិស័យ​អចលន ទ្រព្យ​​ ប៉ុន្តែមិនបោះបង់ចោល អាជីពសិល្បៈ

កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា​​ ដែលកំពុងមានឈ្មោះបោះសម្លេង និង​ស្ថិតក្នុងដួងចិត្ត​យុវវ័យ​​ លោក ខាន់ ជេមស៏​​ ថ្មីៗនេះ​បាន​​​​សម្រេចចិត្ត​​​វិនិយោគលើវិស័យ​អចលនទ្រព្យ ​​​​​ស្ថិតនៅ​​ភូមិ​​​បឹងទឹង ឃុំទង​​​ត្រឡាច ស្រុក​​ស្រីសន្ធរ ខេត្តកំពង់ចាម​​ ​​ហើយនេះជាមុខជំនួញ​​ថ្មីមួយ​ទៀត​​របស់​តារាចម្រៀង​រូបនេះ​​​ ​​​បន្ទាប់​​​ពី​បាន​ប្រឡូកចូលវិស័យ​​សិល្បៈអស់រយៈពេលជាង​១០ឆ្នាំមកនេះ​​​​​​​។​

តារាចម្រៀង ខាន់ ជេមស៏ បានរៀបរាប់​ប្រាប់សារព័ត៌មាន«ដេលីខ្មែរ»នៅថ្ងៃទី៧ ខែឧសភានេះ​​ថា មូល​​ហេតុដែល​រូប​លោកសម្រេចចិត្ត​ចាប់យកមុខជំនួញអលនទ្រព្យនេះ​ ​ដោយ​​សារតែវិស័យ​អចលនទ្រព្យ​នៅក្នុងប្រទេសកម្ពុជា​​​កំពុងតែ​​មានការរីកចម្រើន​លឿនិងកំពុងតែមានការអភិវឌ្ឍ ​​​ហើយនេះ​​​​ជាមុខ​​​ជំនួញមួយ​​​​​​​​​​​ដែលលោកស្រឡាញ់​ក្រៅពីអាជីពសិល្បៈចម្រៀង​​​។​

តារាចម្រៀងកំពុងទទួលបានការគាំទ្រពី​ទស្សនិកជន​​​​រូបនេះបាន​​លើក​ឡើងថា«អ្វីដែលសំខាន់ខ្ញុំធ្វើ​ជំនួញ​នេះ​​​​មានដៃគូរល្អនិង​​ច្បាស់​លាស់ ​​​ហើយ​ដៃគូរខ្ញុំទៀតគឺ​​ជាបុគ្គល​​​ល្បី​​​​​​ទៀត​​ ពោលយើង​​យើង​​​ចាប់ដៃគ្នារក​​​ស៊ីជា​​​មួយ​គ្នាគឺ​​ជឿជាក់គ្នា១០០%​​​ តែម្តង ​​បើសិនជា​​​ទិញដី​​​​បានដី នឹង​​មិនភូតភរបោកប្រាក់គ្នា​​​នោះទេ​​​​​ មានន័យថា ពួកយើងរក​ស៊ីត្រឹមត្រូវ​​​​»។

លោក  ខាន់ ជេមស៏ បានបង្ហើបទៀត​​​​ថា លោកចង់​ឲ្យអ្នកគាំទ្រទាំងអស់​​​​បានមក​​​​​វិនិយោគជាមួយ​គ្នា​​​​​នូវគម្រោង​​​និមួយ​​​​​​​ៗ ដើម្បី​​​អាច​​​ទទួលបាន​ផលចំនេញទាំងអស់​គ្នា ហើយទីចំណុច​ទី ២​​ បងប្អូនអាច​​​ទទួលបាន​ដៃគូរវិនិយោគ​​​ល្អៗ​​​​ ​​​ពួក​​យើងមិន​លក់កេរ្តិ៍ឈ្មោះនោះទេ ដោយសារតែ​​​​ទម្រំា​​​បានកសាងកេរ្តិ៍​​​ឈ្មោះ​​​​ល្បីដល់​សព្វថ្ងៃនេះមិន​មែនជារឿងងាយ​​ទេ ហេតុដូច្នោះ អ្នកដែលបានទិញដីហើយ​​​នឹង​​ទទួល​​​បានដីនិង​ផលចំនេញភ្លាមៗ​​​​​​​តែម្តង។​

តារាចម្រៀងល្បីឈ្មោះ​​​​ខាងលើរៀបរាប់​​​ថា« ​​​នេះជាក្តីស្រមៃរបស់​ខ្ញុំ​​តាំង​​​ពីតូចមកកឺ​​​​​ស្រឡាញ់​លើវិស័យដីធ្លី​ និងផ្ទះ ​​​ហើយ​នេះជាជំហ៊ានមួយ ​​ដែល​​ខ្ញុំ​​​បានដើរមកដល់ចំណុចខ្ញុំចង់​បាន​រួច​​សម្រេច​​តាមក្តីបំណង​​ពិតៗ តែម្តង​ ហើយ​អាជីពសិល្បៈ​ខ្ញុំមិន​​​ចោលទេ​​។ តាមពិត​​​​​​​​​​​​​​​ខ្ញុំនៅតែ​បន្តការងារ​​ទៅមុខទៀត ហើយ​នេះ​​​ជាគម្រោងទី២របស់​ខ្ញុំជាមួយ​ និងឯកឧត្តម ឡុង បូរ៉ា វិនិយោគលើវិស័យ​ដីធ្លីនេះផងដែរ»។​​​

បច្ចុប្បន្ននេះ​វិស័យ​អលចនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជាកំពុងតែមានការរីកចម្រើនខ្លាំង​​​នៅរយៈពេល​​ជាង១ ទស្សវត្តចុងក្រោយ​​​​នេះ​​ ហើយ​​​មានអ្នកវិនិយោគជាច្រើន​បា​នបោះទុនវិនិយោគ និងកំពុង​​អភិវឌ្ឍនៅ​​​​ទីក្រុង ជាយក្រុង​​​​ក៏ដូចជានៅតាមបណ្តាលខេត្ត ​ដែលមានសក្តានុពលសំខាន់ៗ ដូចជា ក្រុងព្រះសីហនុ សៀមរាប ក្រុង​​បាវិត ក្រុងប៉ោយប៉ែត និង​​​​ក្រុងកំពង់ចាមផងដែរ​

សម្រាប់ តារាចម្រៀង ​​​ ខាន់ ជេមស៏ នៅតែមានសុទិដ្ឋនិយមថា ​​​ជំនួញអចលន​​​ទ្រព្យ​​​​នេះ​​​​​​​​គឺ ​​ជាវិស័យ​​​​មួយ​ដ៏ល្អ​​នៅក្នុងប្រទេសកម្ពុជា ហើយសូម​​​​បងប្អូន​អ្នក​គាំទ្រ​​​អាចសម្រេចិត្ត​​​វិនិយោគ​​​ជាមួយ​គ្នា ដើម្បី​​​ទទួល​បាន​​ផលចំនេញ​​​​ ដែលនេះជាឱកាសមួយ​ដ៏ល្អផងដែរ​របស់បងប្អូន​ប្រជាពលរដ្ឋ​​​​​​​។​​

តារាចម្រៀងរូបនេះ​​ បន្ថែមថា ​​សូមរីករាយជាមួយកម្រោងដីឡូតិ៍ពិសេសតម្លៃធូថ្លៃតែ5999$​ មិនដែលធ្លាប់មានពីមុនមកនៅទីតាំងរង្វង់មូលស្ពានព្រែកតាម៉ាក់ 7NG​ ចាប់ផ្តើមបើកលក់ហើយ! ​គំរោងពុះដីឡូតិ៍គំរោងទីពីររបស់ខ្ញុំបាទទាំងពីរនាក់ ខាន់ ជេមស៍ ឡុងបូរ៉ា ទិញ១ ឡូត៍ថែមជូន១ឡូត៍ ជិតអស់ហើយបងប្អូនប្រញាប់ឡើងមកមុនបានមុនភ្លាមគឺ ​​លេខទំនាក់ទំនង 010222168-012 505 475-015705019៕

​​​​​​​​​​