ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លីប៊ីត្រូវពុះចែកជាពីរផ្នែក ក្រោយអន្តរាគមន៍យោធាពីអាមេរិកនិងសម្ព័ន្ធមិត្ត

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងទ័ពជាតិលីប៊ី (Libyan National Army) ហៅកាត់ថា LNA និងកងកម្លាំងរដ្ឋាភិបាលលីប៊ី នៅតែបន្តវាយប្រយុទ្ធគ្នានៅឡើយ ក្នុងបំណងដណ្តើមយកទីក្រុង ទ្រីប៉ូលី មកកាន់កាប់ ។

នៅពេលបច្ចុប្បន្ននេះ ប្រទេសលីប៊ីត្រូវបានបែកចេញពីផ្នែក គឺភាគខាងកើតគ្រប់គ្រងដោយកងទ័ពជាតិលីប៊ី LNA ដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar និងភាគខាងលិចគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាល ដែលលើកបន្តុបដោយលោកខាងលិច ក្រោយពីអន្តរាគមន៍យោធាពីអាមេរិក និងសម្ព័ន្ធមិត្តកាលពីឆ្នាំ២០១១កន្លងទៅ ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់ប្រទេសនេះ ។

កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ LNA បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿង ដែលបើកបរដោយអាកាសយានិកជនជាតិព័រទុយហ្កាល់ ៕