កណ្តាល៖ ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន ០៦ របស់ស្រុកពញាឮ ប្រមាណ ៨ ពាន់នាក់ នាបរិវេណវត្តកែវមូលី និងវត្តអរិយស្សប ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣។
មានមតិសំណេះសំណាលនាឱកាសនេះ តំណាងលោករដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសជួបជុំគ្នា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងារ និងបងប្អូនកម្មករ-កម្មការិនី ដែល កិច្ច ការ ទាំង នេះ ក្រុម ការងារ គណៈ ចលនា កម្មករ -កម្មការិនី ស្រុក ពញាឮ បាន ធ្វើ ជាប់ ជា ប្រចាំ រៀង រហូត មក ហេីយ ជា ភ័ព្វសំណាង យ៉ាង ខ្លាំង សម្រាប់ ប្រជាពលរដ្ឋ ក្នុង ស្រុក ពញាឮ ក៏ ដូចជា បងប្អូន កម្មករ -កម្មការិនី យេីង ជា មហា កិត្តិយស ដ៏ខ្ពង់ខ្ពស់ បំផុត ដែល សម្តេច តេជោ នាយក រដ្ឋ មន្ត្រី នឹង អញ្ជើញ ជួប សំណេះសំណាល ជាមួយ នាពេល ខាង មុខ នេះ ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ។ បងប្អូនកម្មករ-កម្មការនីទាំងអស់ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើយើងមិនបានយល់ដឹងពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍទេនោះ អាចបង្កចលាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទទ្វារ ជីវភាពប្រជាពលរដ្ឋជួបការខ្វះខាត ដូចនេះចាំបាច់ណាស់ត្រូវចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នានៅក្នុងសង្គមជាតិទាំងមូល ។ បងប្អូនកម្មករ-កម្មការនី គឺជាធនធានមនុស្សដ៏សំខាន់ សម្រាប់បន្តវេន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
ក្រុមការងារតំណាងលោករដ្ឋមន្រ្តី បានអំពាវនាវសូមឲ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា ។
សម្រាប់បងប្អូនកម្មករ-កម្មការនីក្នុងឃុំទាំង ៦ ចំនួន ៧.៧៤៦ នាក់ លោករដ្ឋមន្រ្តី ឧបត្ថម្ភក្នុងម្នាក់ៗអាវយឺតដៃវែងចំនួន ០១ និងថវិកាចំនួន ២ ម៉ឺនរៀល ។ ក្រុម ការងារ តំណាង ឯកឧត្តម រដ្ឋមន្រ្តី នឹង បន្ត ចុះ ជួប សំណេះសំណាល ជាមួយ បងប្អូន កម្មករ -កម្មការិនី ចំនួន ៣.២៥៥ នាក់ នៅ ក្នុង ឃុំ ចំនួន ០៥ ទៀត របស់ ស្រុក ពញាឮ នា ពេល ឆាប់ៗខាង មុខ នេះ ៕