ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញហើយ

ភ្នំពេញ៖  ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញដោយព្រះរាជសុវត្ថិភាព នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌារួចមក។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តមកដល់់របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីជនខ្ពស់ក្នុងរដ្ឋាភិបាលជាច្រើនរូប ៕