ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ក្រុមហ៊ុន ទ្រី ​ភាព ក្រៅ​ពី​រកស៊ី​​ឈើ ពេលនេះសុំ​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាលកម្ពុជា រក​ស៊ី​បូម​ខ្សាច់​​ម្តង

យោងតាម​លិខិតចុះហត្ថលេខា ដោយលោកជ្រា សុចិន្តា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩ បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ថា ករណី​ក្រុមហ៊ុន ទ្រី ភាព អេ​ន​ជី​នា​រីង & ខន​ស្ត្រា​ក់សិន គោរព​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ចុះ​សិក្សា បូម​ស្តារ និង​ធ្វើ​ច្រាំងទន្លេ​មេគង្គ ចាប់ពី​ចំណុច​មាត់ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ( ក្អម​សំណ ) រហូតដល់​ចំណុច​ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្តកំពង់ចាម ក្រចេះ និង​តាម​ដង​ទន្លេបាសាក់ រាជរដ្ឋាភិបាល​សម្រេច​ជូន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្តល់​មតិ​”​។​

រហូត មកដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ មិនទាន់មាន​ការឆ្លើយ​តប​បែបណា ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅឡើយ​ទេ​៕