កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នយោបាយរបស់អ្នកជាប់ឆ្នោតថ្មីរបស់ប្រទេសថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ពលករឡាវ និងពលករមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួនទៅហើយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣
សម្តេចតេជោ បញ្ជាក់ថា នយោបាយបែបនេះ អាចនឹងធ្វើឲ្យរោងចក្រ សហគ្រាសរបស់ថៃមួយចំនួននឹងដួលរលំផង ៕