ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីរូបណាដែលត្រូវក្រុមហ៊ុនរោងចក្រកាត់ប្រាក់ខែចំនួន ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច ។
សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងបែបនេះ ក្រោយពីមានបុគ្គលម្នាក់ជាអ្នកប្រឆាំងនៅក្រៅប្រទេសដែលសម្តេចហៅថា ក្មេងពាលនោះបានបង្ហោះតាមបណ្ដាញសង្គេមថា កម្មករ-កម្មការិនីរូបណា មិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្ដេចទេ នឹងត្រូវកាត់ប្រាក់ខែ២០ដុល្លារ។
សម្ដេចតេជោ បន្ដថា «អំពាវនាវកម្មករណា គេកាត់ប្រាក់ដែលមិនបានជួបពូ ហើយគេកាត់ប្រាក់ខែចេញមុខមក បើអ្នកឯងបាត់បង់២០ដុល្លារ ខ្ញុំឲ្យ២ម៉ឺនដុល្លារ ។ ហើយចេញមុខមក ដើម្បីខ្ញុំចង់ដឹងថា តើវាមានអំពើនឹងពិតមែនឬអត់?»។
ជុំវិញកាត់ប្រាក់កម្មករ-កម្មការិនី ចំនួន ២០ដុល្លារ សម្ដេច នាយករដ្ឋមន្ដ្រី នឹងស៊ើបអង្កេតបញ្ហានេះឲ្យច្បាស់លាស់ តើត្រូវជាមួយក្មេងពាលហ្នឹងនិយាយឬអត់?៕