ភ្នំពេញ៖ លោកឧកញ៉ា ហុង ឆេងឈុន ប្រធាន និងសមាជិកអចិន្ត្រីយ៍ទាំងអស់នៃសមាគមសហគ្រិនយុជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ សូមចូលរួម និងអបអរសាទរ គោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដែល សម្តេចក្រឡាហោម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងស័ក្តិសមបំផុតចំពោះ សម្ដេចក្រឡាហោម ដែលផ្ដើមចេញពីទស្សនវិស័យ និងស្នាដៃនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងចូលរួមដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងតទៅមុខទៀត។
យើងខ្ញំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ សព្វសាធុការពជ័យគ្រប់ប្រការជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



