ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រម ត្រូវរកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចៀសជាងបញ្ជូនសំណុំរឿងទៅកាត់ក្ដី

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ប្រើប្រាស់វិធីសាស្រ្ដក្នុងការសម្របសម្រួល ដោះស្រាយវិវាទទាំងខាងក្រៅ និងខាងក្នុងតុលាការ ចៀសជាងបញ្ជូនសំណុំរឿងក្ដីទៅកាត់នៅតុលាការ។
សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រមទាំងអស់យកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយការពិនិត្យជាមុនលើបញ្ហារបស់គូភាគីរងវិវាទ រកវិធីដោះលើចំណុចត្រូវគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យស្របតាមគោលការឈ្នះឈ្នះទាំងអស់គ្នា។
សម្ដេចតេជោបានបញ្ជាក់ថា ការយឺតយ៉ាវក្នុងការកាត់ក្ដីជូនប្រជាពលរដ្ឋ មិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែវាជាភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទថែមទៀតផង ដូចជាករណីឃុំខ្លួនជនជាប់ចោទដែលមិនទាន់បានជម្រះក្ដីជាដើម។ ដូច្នេះសម្ដេចតេជោតម្រូវឱ្យចៅក្រមត្រូវដោះស្រាយករណីនេះឱ្យបានល្អ កុំឱ្យដូចពេលមុនៗទៀត។