ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានអនុប្រធាន ព្រមទាំងសមាជិករបស់សមាគមសហគ្រិនយុវជនកម្ពជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ជួបសំណេះសំណាលជាមួយឯកឧត្តម  ស សុខា

ភ្នំពេញ ៖  លោកឧកញ៉ា ហុង ឆេងឈុន ប្រធាន និងអនុប្រធាន ព្រមទាំងសមាជិករបស់សមាគមសហគ្រិនយុវជនកម្ពជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ (សសយកសអ-CYEAD)
បានអញេីញ ជួបសំណេះសំណាលជាមួយឯកឧត្តម  ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវ ជន និងកីឡា កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២២០២៣ ដើម្បីសុំផ្តល់អនុសាសន៍ ។

ក្នុងឱកាសនេះលោកឧកញ៉ា ហុង ឆេងឈុន បានថ្លែងអបអរសាទរ ក្នុងឱកាសដែលឯកឧត្តម ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសមនុស្សសាស្ត្រពីសកលវិទ្យាល័យ UE ( University of the East) របស់ប្រទេសហ្វីលីពីន ដែលពិធីប្រគល់សញ្ញាបត្រនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងម៉ានីល។​​

ក្នុងឱកាសនេះ​ ឯកឧត្តម  ស សុខា មានប្រសាសន៍ថា សមាគមសហគ្រិនយុវជនកម្ពជាសាមគ្គីដេីម្បីអភិវឌ្ឍន៍នេះឡើងគឺជាយន្តការមួយដែលជួយថែរក្សាមីក្រូហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទីផ្សារនៅក្នុងស្រុក។

ឯកឧត្តម  ស សុខា បានបញ្ជាក់ថា ក្នុងន័យនេះប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានផ្ដល់និងលើកទឹកចិត្តក្នុងការបង្កើតសមាគមដែលមានសម្ដេចក្រឡាហោមអ្នកដឹកនាំ។ ហើយសម្ដេចក្រឡាហោមនឹងផ្តល់ឱកាសជួបគ្នារៀងរាល់៣ ខែម្ដងជាមួយសមាជិកសមាជិការបស់សមាគមដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។

លោកបន្ថែមថា នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីនិរន្តភាពការងារ របស់កម្ពុជាចាប់ពីពេលនេះ៥ឆ្នាំទៅមុខទៀត យើងត្រូវពង្រីកសេដ្ឋកិច្ចក្នុងស្រុកពិសេសពង្រីកសម្ថភាពខ្លួនឯងសំខាន់។

សូមបញ្ជាក់ជូនថា  សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ មានលោកឧកញ៉ា ហុង ឆេងឈុន ជាប្រធាន ហើយសមាគមនេះ បាន​ទទួល​ស្គាល់ជាផ្លូវការពី​ក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។

សហស្ថាបនិកសំខាន់ៗរបស់ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ មានដូចជា៖ លោកឧកញ៉ា ហុង ឆេងឈុន, លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា,  លោកឧកញ៉ា កែវ ចំរុង, លោកឧកញ៉ា ហួន លីមីង និង សហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលជាធាតុផ្សំ ស្មារតី និងគំនិតល្អៗជាមួយទិសដៅ ដើម្បីឈាន ដល់ការបង្កើតសមាគមនេះឡើងនៅកម្ពុជា។