ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ បានរៀបចំកិច្ចប្រជុំ ប្រចាំត្រីមាស និងលើកទិសដៅសម្រាប់ផែនការបន្ទាប់ទៀត

ភ្នំពេញ ៖ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ (ស.ស.យ.ក.ស.អ-CYEAD) និងក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកសមាជិកា កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះបេីបាន បើកកិច្ចប្រជុំប្រចាំត្រីមាសស្តីពីការលេីកទិសដៅបន្តសម្រាប់ត្រីមាសបន្ទាប់របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍។

លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហ គ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍បានថ្លែងថា ថ្ងៃនេះ សមាគមសហគ្រិនយុវជនកម្ពុជា សាមគ្គី ដើម្បីអភិវឌ្ឍន៍ បានរៀបចំកិច្ចប្រជុំ ប្រចាំត្រីមាស និងលើកទិសដៅសម្រាប់ ផែនការបន្ទាប់ទៀត ។ ជាការពិតណា ស់ រយៈពេលត្រីមាស ៣ខែមកនេះ សមាគមយើង បានដំណើរយ៉ាងលឿនជាមួយនិងបេសកកម្មប្រកបដោ យមោទ នភាព ដែលនឹកស្មានមិនដល់។

សមាគម(ស.ស.យ.ក.ស.អ) មានចក្ខុវិស័យនិងទិសដៅរបស់សមាគម​គឺភាពធននៃការចង្រួបបង្រួម​ការពារ សាមគ្គី ដោយមានគុណធម៍ សច្ចធម៍ និងតម្លាភាព ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ របស់យុជន ជំនាន់ក្រោយ​។

លោកឧកញ៉ាបានលើកឡើងថាសមាគម(ស. ស.យ.ក. ស.អ) គឺ  សាមគ្គី គាំពារស ហគ្រិនដើម្បីទាក់ទាញអ្នកវិនិយោគក្នុងប្រទេសនិងក្រៅប្រទេសហើយពង្រីកពង្រឹងបណ្ដាញទំនាក់ទំនងជាមួយស្ថាប័នពាណិជ្ជកម្មក្នុងប្រទេសនិងក្រៅប្រទេស។

លោកឧកញ៉ាបន្ថែមថា យើងរិតចំណងមិត្តភាពសម្ព័ន្ធភាពជាមួយបណ្ដាដៃគូពាក់ព័ន្ធនានា។តាមរយៈអនុស្ សរណៈយោគយល់គ្នា MOU MOC និងជំរុញការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេសនិងនាំចូលផលិតផលក្រៅប្រទេសមកក្នុងស្រុក។

លើកស្ទួយជំរុញនិងផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់អន្តរជាតិ និងព្រឹក្សាយោបល់ផ្នែកច្បាប់តម្រូវការទីផ្សារកម្ពុជារៀបចំតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយការដឹកជញ្ជូនកិច្ចការទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជានិងវិស័យពាក់ព័ន្ធនានា។

បន្ថែមពីនេះសមាគម(ស.ស.យ.ក.ស.អ) ក៏ចូលរួម ទៅលើកិច្ចការងារមនុស្សធម៌ហើយសមាគមធ្វើយ៉ាងណាឲ្យមានគ្រឹះរឹងមាំទាំងរចនាសម្ព័ន្ធ​ និងសហការីត្រូវតែរឹងមាំ។
សមាគម(ស.ស.យ.ក.ស.អ) យើង គឺដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍ ត្រូវមានភាពច្បាស់លាស់ទាំងសមាជិករបស់យើងជាក្បាលម៉ាស៊ីនជាអ្នកផ្ដល់យោបល់ការសម្រេចចិត្តផ្សេងៗទៅដល់អ្នកក្រោ មបង្គាប់រាល់បុគ្គលិករបស់សមាគមត្រូវតែរៀននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនិចក្ខុវិស័យ របស់សមាគមមានផ្នែកពាណិជ្ជកម្ម និងផ្នែកមនុស្សធម៍ ។
ជាចុងបញ្ចប់ដូចអ្វីដែលបានគូរបញ្ជាក់ខាងលើហើយ បេសកកម្មរបស់សមាគ ម(ស.ស.យ.ក.ស.អ) គឺរួមគ្នាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋា ភិបាល បង្កើតការងារដល់កូនខ្មែរ កាត់បន្ថយភាពក្រីក្រ ក្នុងសង្គមផងដែរ។