ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ “សពប្អូនស្រីខួច ត្រូវបានរកឃើញហើយ” ក្រោយពីសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេលប្រមាណជា ៣ថ្ងៃកន្លងមកនេះ

 

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានអះអាង ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “សពប្អូនស្រីខួច ត្រូវបានរកឃើញហើយ” ។ ការរកឃើញនេះ នៅថ្ងៃទី២ ខែសីហានេះ ក្រោយពី បានដឹកនាំកងកម្លាំង មានសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេលប្រមាណជា ៣ថ្ងៃកន្លងមកនេះ ។

ក្រោយបាត់ខ្លួនភ្លាមៗ របស់យុវតីខាងលើនេះ ក្នុងពេលទៅបោះតង់លើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត កាលពីរាត្រីថ្ងៃ២៩ ខែកក្កដាឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្ដកំពត បានដឹកនាំកងកម្លាំង ចេញស្វែងរកជនរងគ្រោះតែម្តង ដោយដើរ តាមជ្រោះពីក្រោមឡើង ទៅលើភ្នំជាហូរហែរ ។ យុវតីដែលបាត់ខ្លួនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បាននាំគ្នាទៅបោះតង់ នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃ២៩ កក្កដា ប៉ុន្តែដោយសារតែនៅលើជ្រោះ មានភ្លៀងធ្លាក់ជោគជាំខ្លាំងពេក ធ្វើឲ្យពួកគេបានជាប់នៅក្នុងតង់ ។ ក្រោយទទួលបានដំណឹង ពីក្រុមទេសចរណ៍ជាប់នៅលើទឹកជ្រោះ ។

នៅរសៀលថ្ងៃទី៣០ ខែកក្កដា លោកស្នងការខេត្តកំពតបានដឹកនាំកងកម្លាំងចុះស្វែងរកភ្លាម ក៏ប្រទះឃើញមនុស្ស២នាក់ ក្នុងចំណោម៣នាក់ ដោយបាត់ខ្លួនយុវតីម្នាក់តែប៉ុណ្ណោះ ទើនៅថ្ងៃទី២ ខែសីហានេះ ក្រោយពីកងកម្លាំង មានសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេលប្រមាណជា ៣ថ្ងៃកន្លងមកនេះ ទើបប្រទះឃើញ៕