ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហស្ថាបនិក បុរី លន សុីធី ឧកញ៉ា តុល លន​​« ត្រូវបាន​​​ព្រះមហាក្សត្រ​​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​«អ្នកឧកញ៉ា»

ភ្នំពេញ៖​​ ឧកញ៉ា តុល លន​​ ជា សហស្ថាបនិក បុរី លន សុីធី ត្រូវបាន​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​«អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣។

លោក​ឧកញ៉ា តុល លន ​គឺ​​ជា​​ស្ថាបនិក​ បុរី លន ស៊ីធី ​​​​ដែល​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​​ដ៏​ធំ​មួយ​ នៅ​​ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ផ្ទៃ​ដី ៦៦ហិកតា ក្រោម​ទុន​វិនិយោគ​​​​​រហូត​ដល់​ជាង ១០០ ​លាន​ដុល្លារ​អាមេរិក។

គម្រោងក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន របស់អ្នកឧកញ៉ា តុល លន នៅ​ខេត្តព្រះសីហនុ ​​​​ដែល​​បាន​ធ្វើ​ពិធី​សម្ពោធ​បើកការដ្ឋាន​ជាផ្លូវការ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោម​អធិបតីភាព​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​ដោយ​​មាន​ការ​ចូលរួម​ជា​កិត្តិយស​​ពី អ្នកឧកញ៉ា លី យ៉ុងផាត់ ។