ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីថ្មី ក្រសួងការងារ​ ហេង សួរ មិនទាន់បានអង្គុយលើកៅអីស៊ុបស្រួលបួលផង បែរជានឹករលឹកពីសុខទុក្ខគ្រួសារបងប្អូនកម្មករច្រើនជាង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅយប់ថ្ងៃទី២៣ ខែសីហានេះ បានបន្តចុះជួបសាកសួរសុខ​ទុក្ខនិងពិនិត្យស្ថានភាពនៃការរស់នៅរបស់កម្មករ​ កម្មការិនី នៅតំបន់ផ្ទះជួលស្ថិតក្នុងភូមិភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ​សែនជ័យ រាជធានីភ្នំពេញ។

ការចុះជួបនេះបាន​ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយលោកបានកាន់តំណែង​ជារដ្ឋមន្ត្រីក្រសួងការងារនិង​បណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

ការអញ្ជើញដោយផ្ទាល់របស់ រដ្ឋមន្ត្ថ្មី ថ្មី ក្រសួងការងារនិង​បណ្ដុះបណ្តាលវិជ្ជាជីវៈ​នាពេលនេះគឺ ឯកឧត្តម ហេង សួរ មិនទាន់បានអង្គុយស៊ុបលើកៅអីបានស្រួលបួលផង ដោយនឹករលឹកពីសុខទុក្ខបងប្អូនកម្រច្រើនជាង។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ការចុះជួបបងប្អូនកម្មករនៅផ្ទះជួល គឺដើមស្វែងយល់ពីការលំបាកនិងស្វែងយល់ពីវឌ្ឍនភាពនៅកិច្ចការរបស់​រដ្ឋាភិបាលដែលបានជួយទៅលើកម្មករ ថាតើកម្មករពិតជាទទួលបាននូវបណ្ដាញទឹកស្អាតមានដែរឬទេ? ហើយថាតើកម្មករពិតជា​ទទួលបាននូវបណ្ដាញអគ្គិសនីរបស់រដ្ឋមិនមែនដែរឬទេនៅក្នុងតម្លៃដែលរដ្ឋបានកំណត់?។

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ បានកំណត់ជាអាទិភាពចំពោះកម្មករមានចំនួន១០ ចំណុច ក្នុងនោះគឺការដំឡើងប្រាក់​បៀវត្ស ការតបណ្តាញទឹកភ្លើងដែលជាបណ្តាញរបស់រដ្ឋ និងបងតាមតម្លៃរបស់រដ្ឋកំណត់ដោយម្ចាស់ផ្ទះជួលមិនអាចដាក់លើសបានឡើយ ហើយមួយវិញទៀតតម្លៃបន្ទប់ជួលក៏មិនអាចចេះតែឡើងថ្លៃស្រេចតែនឹងចិត្តនោះទេ។

ក្នុងគោលនយបាយអាទិភាពរបស់រដ្ឋាភិបាលអាណ ត្តិទី៧ រដ្ឋបានធានាក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា ជូនកម្មករ និងការទទួលបានការ​ព្យា​បាលជំងឺដោយឥតបង់ថ្លៃតារមយៈបណ្ណ័របបសន្តិសុខសង្គម និងការទទួលបានប្រាក់ចូលនិវត្តន៍ថែមទៀតផង៕