ភ្នំពេញ ៖ មនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ១០នាក់ និងស្រាល ៦នាក់ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៤លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ២លើក ប្រជែងគ្រោះថ្នាក់ ២លើក បត់គ្រោះថ្នាក់ ១លើក កត្តាយាន ៣លើក និងកត្តាអាកាសធាតុ ៣លើក ៕