លោក វ៉ាង ជីកាង (Wang Zhigang) រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យ STI ក្នុងកិច្ចជំនួបទ្វេភាគីជាមួយសមភាគីកម្ពុជា ដឹកនាំដោយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា«យើងរួមគ្នាគិត រួមគ្នាធ្វើផែនការ និងធ្វើសកម្មភាពជាមួយគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា!” (Think together, plan together and do together)នេះជាប្រសាសន៍របស់ »។
សម្រាប់លោក ហែម វណ្ណឌី បានថ្លែង អំណរគុណ លោករដ្ឋមន្ត្រី Wang ដែលមានសុឆន្ទៈ និងការប្តេជ្ញាខ្ពស់ ចំពោះកិច្ចសហការទ្វេភាគីលើវិស័យ STI ជាមួយកម្ពុជា និងបានគាំទ្រពេញទំហឹង ក្នុងការពង្រីក និងពង្រឹង (Expand and deepen) កិច្ចសហការនេះប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ, ប្រាកដនិយម និងសមិទ្ធិលទ្ធផលជាមួយគ្នា (Comprehensiveness, pragmatism and feasibility) ជាមួយគ្នា។
លោកបានបន្ថែមថា«នេះជាការបើកទំព័រកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមមួយកម្រិតទៀត ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រវាងកម្ពុជា-ចិន»។
