ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮបន្តបង្ក្រាបបទល្មើសជលផលក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល

ភ្នំពេញ៖ សមត្ថកិច្ចជលផលនៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮកាលពីថ្ងៃអាទិត្យ ទី០១ ខែតុលាឆ្នាំ២០២៣នេះ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ជាលទ្ធផល សមត្ថកិច្ច​បានរុះរើរបាំងស្បៃមុង២១ខ្សែ ប្រវែងសរុប ៣៥១០ម បង្គោលឬស្សី​៥២០ដើម និងលូស្បៃម៉ុង២១មាត់ ព្រមទាំងបានចាក់លែងកូនត្រីចូលក្នុងធម្មជាតិវិញ ប្រមាណ៥០គីឡូក្រាម។
ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុង​ថ្ងៃ​ដដែល។ សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក នឹងចុះធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ ដើម្បី ថែរក្សា ការពារនិងអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព៕