ថ្ងៃ១៥កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាស និកជនគ្រប់ រូបនៅទូទាំងពិភពលោកតែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្ មវិធីបុណ្យប្រពៃ ណីពុទ្ធសាសនា វិសាខបូជា។ វិសាខបូជា គេប្រារព្ធឡើងដើម្បីរំ លឹកដល់ថ្ងៃខួប កំណើត(ខួប ទី២៦៤២) ខួបថ្ងៃត្រាស់ដឹង(ខួបទី២៦០៧) និងខួបថ្ងៃចូល បរិនិព្វាន (២៥៦២) របស់ព្រះពុទ្ធ។
មេរៀនដែលគួរទទួលបានពីបុណ្យវិសាខបូជា ទី១- ថ្ងៃប្រសូត៖ កើតមកជាមនុស្សត្រូវ តាំងចិត្តធ្វើអ្វីមួយក បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង៧គឺសត្តពោជង្ឈង្គ៧ ជាផ្លូវឆ្ពោះទៅរកជោគ ជ័យ ក្នុងជីវិត ជាផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបាន សម្រេចរួចមកហើយ។
២. ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការ សម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ និង ចែកចាយការសម្រេច ព្រមទាំងវិធីដែលនាំឲ្យសម្រេចគោលដៅនោះដល់មនុស្សជាតិទូទៅ។
៣. ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់គឺជាធម្មជាតិរបស់មនុស្ស-សត្វ។ ក្នុងឋានៈជាមនុស្ស មុន នឹងស្លាប់ គប្បីមានមត៌កណាមួយដែលមនុស្ សជំនាន់ក្រោយអាចយក ទៅប្រើជាប្រ យោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឲ្យស្ថិតស្ថេរយូរអង្វែងតទៅ។