ភ្នំពេញ៖ ប្រធានក្រុមងការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្កបាត់ដំបងបានរួមបើកយុទ្ធនាការឃោសនាលើកដំបូង ដើម្បីស្វែងរកសម្លេងកាំទ្រពីអង្គបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌអាណត្តិទី៣នេះ នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៩នេះ។
លោក សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុកបាណន់បានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌនេះថា រហូតដល់ពេលនេះកម្ពុជាបានរៀបការបោះឆ្នោតបានចំនួន១៦លើកមកហើយ ដែលលើកនេះជាលើទី១៧ ដែលគណកម្មការជាតិរៀបចំការបោះឆ្នោតបានរៀបចំឡើងនៅកម្ពុជា។
លោកបានបន្តទៀតថា ការបោះឆ្នោតម្តងៗតែងតែមានការរាប់សន្លឹកឆ្នោតភ្លាមៗនៅការិយាល័យបោះឆ្នោតផ្ទាល់ លើកលែងតែសម័យបោះឆ្នោត ដែលរៀបចំឡើងដោយអ៊ុនតាក់ មិនបានការរាប់សន្លឹកឆ្នោតនៅនិងកន្លែងនោះទេ។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន និងប្រទេសជាតិ និងធ្វើឲ្យមានស្ថេរភាពនយោបាយនៅក្នុងប្រទេស ទាំងមូលមានសុខសន្តិភាព ហើយនឹងបន្តធ្វើការងារដោះស្រាយការងារដែលសេះសល់ជូនប្រជាពលរដ្ឋមូលដ្ឋានឲ្យបានល្អប្រសើរនិងជំរុញឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
លោក សន្តិបណ្ឌិត បានថ្លែងថា ដើម្បីធានាការសម្រេចបាននូវសមិទ្ធផលនានាគ្រប់វិស័យជូនប្រទេសជាតិ និងប្រជាជនតាមមូលដ្ឋាននៅក្នុងអាណត្តិទី៣នេះ គឺត្រូវបានប្រកាន់ភ្ជាប់គោលការណ៍ធំៗចំនួន៥ និងទិសដៅសំខាន់ៗចំនួន១១ រួមជាមួយនិងការងារជាអទិភាពមួយចំនួនទៀត ហើយជាពិសេសមន្រ្តីគណបក្សត្រូវតែធ្វើអំពើរល្អជូនព្រជាជន ហើយអាជ្ញាធរត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពអស់ពីបេះដួងផងដែរ៕