ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មហាយក្សចិនចាប់ផ្តើមលុបចោលលក្ខខណ្ឌប្រកាសសុខភាពសម្រាប់អ្នកធ្វើដំណើរឆ្លងដែន

ចិន: អាជ្ញាធរគយរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារ អំពីការលុបចោលនូវតម្រូវការនៃការប្រកាសសុខភាពដែលជាកាតព្វកិច្ចសម្រាប់អ្នកដំណើរទាំងក្នុង និងក្រៅប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋានគយចិន បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះទៅ អ្នកដំណើរក្នុង និងក្រៅប្រទេស មិនចាំបាច់ដាក់ទម្រង់ប្រកាសសុខភាពជាមួយអាជ្ញាធរគយទៀតទេ។

រដ្ឋបាលបាននិយាយទៀតថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលមានរោគសញ្ញានៃជំងឺឆ្លងមួយចំនួន ដូចជាអាការៈគ្រុនក្តៅ ក្អក ក្អួត និងរាគ គួរតែធ្វើសេចក្តីប្រកាសដោយស្ម័គ្រចិត្តទៅកាន់អាជ្ញាធរគយនិងសហការជាមួយគយក្នុងការត្រួតពិនិត្យសីតុណ្ហភាព ការស៊ើបអង្កេតរោគរាតត្បាត និងវិធានការសុខភាព ព្រមទាំងការដាក់ឱ្យនៅដាច់ដោយឡែកពីគេផ្សេងទៀត៕
(ប្រភព៖ ភីបផលដេលី បកប្រែដោយ៖ មូល មិនា)
ដោយ៖ ធូ កុសល