ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨,១៩០នាក់ នៅក្រុងតាខ្មៅខេត្តកណ្តាល

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២ ៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន១៨,១៩០នាក់ នៅតាមរោងចក្រ សហគ្រាសនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរជម្រាបថា នេះជាកម្មវិធីលើកទី៨ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងមតិស្វាគមន៍នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថាកម្មវិធីនាព្រឹកនេះមានកម្មករនិយោជិតចូលរួមចំនួន១៨,១៩០នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន៦៥៣នាក់ មកពី២៩រោងចក្រ ក្នុងនោះរោងចក្រកាត់ដេរចំនួន២០ ផលិតផលធ្វើដំណើរនិងកាបូបចំនួន៣ ផលិតស្បែកជើងចំនួន២ បោកគក់សម្លៀកបំពាក់ចំនួន២ ប៉ាក់លើសម្លៀកបំពាក់ចំនួន១ បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។

សម្រាប់នៅខេត្តកណ្ដាលមានរោងចក្រសហគ្រាសសរុបចំនួន៤៧៧ និងមានកម្មករនិយោជិតសរុបប្រមាណ១៥ម៉ឺន២ពាន់នាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង៤៦៩លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមុខមានចំនួន១៦៦រោងចក្រ និងប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ១៣ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលសរុបជាង៤០៨លានដុល្លារក្នុងមួយឆ្នាំ៕

#MLVT #HENGSour