ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៤៧ម៉ឺនដុល្លារអាមេរិក

ភ្នំពេញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត សរុបចំនួនជាង៤៧ម៉ឺនដុល្លារអាម៉េរិក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះយោងតាមរបាយការណ៍សមត្ថកិច្ចកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។

តាមរបាយការណ៍បានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ៖

១-ឈ្មោះ នួន សារី ភេទ ប្រុស  ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញផ្លូវលេខ៣៥០អា ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ   មុខរបរ យោធា។

២-ឈ្មោះ អ៊ុត យាវម៉ី ភេទ ស្រី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញផ្លូវលេខ៣៥០A ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

ទោះបីយ៉ាងណា មិនទាន់ដឹងពីដំណើររឿងលម្អិតនៅឡើយ ។បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕