ភ្នំពេញ ៖ កូនប្រុសច្បង ទាត់បាល់ភ្លាត់ស្នៀត រងរបួសជើង ត្រូវទៅព្យាបាលនៅប្រទេសសាំងហ្កាពួរ ហើយអវត្តមានខ្លួនឯង ក្នុងនាមជាឪពុកបែរជាមិនបានជូនកូនទៅដោយផ្ទាល់ ព្រោះតែភាពរវល់ក្នុងតួនាទីភារកិច្ចជាចាំបាច់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការ របស់លោក នៅព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ «កីឡានាំមកនូវសុខភាព មិនប្រាកដថាសុខសប្បាយគ្រប់ពេលទេ! កូនប្រុសច្បងខ្ញុំ ទាត់បាល់ភ្លាត់ស្នៀត ក្នុងជំនួបរវាង ក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី Vs ក្រុមអនុពន្ធ័យោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (Military Attaché Corp in Phnom Penh) នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឥឡូវនេះប្អូនប្រុសលោកជូនទៅសាំងហ្កាពួរដើម្បីពិនិត្យនិងព្យាបាលភ្លាមៗ តែក្នុងនាមជាឪពុកបែរជាមិនបានជូនកូនទៅដោយផ្ទាល់ ព្រោះតែភាពរវល់ក្នុងតួនាទីភារកិច្ចជាចាំបាច់។ តើមានមនុស្សប៉ុន្មាននាក់យល់ពីអារម្មណ៍មួយនេះ?៕
