ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយជប៉ុន និងអឺរ៉ុប

លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសជប៉ុន និង ដោយបានប្រកាសទុករយៈពេល៦ខែ ឲ្យមេដឹកនាំរបស់ប្រទេសជប៉ុន និងអឺរ៉ុប ស្វែងរកកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្ម ដែលនេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះ ។

លោកស្រី Cecilia Malstrom មន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្មអឺរ៉ុប បានឲ្យដឹងថា អឺរ៉ុបបានត្រៀមខ្លួនរួចហើយក្នុងការចរចាជាមួយមន្ត្រីរបស់សហរដ្ឋអាមេរិក ស្របពេលដែលមន្ត្រីពាណិជ្ជកម្មជប៉ុនបានប្រកាសថា ជប៉ុនក៏នឹងជួបចរចាជាមួយអាមេរិកដែរ ។

លោក ត្រាំ បានគម្រាមថា ក្នុងរយៈពេល៦ខែនេះ ប្រសិនបើជប៉ុន និងអឺរ៉ុបរកកិច្ចព្រមព្រៀងថ្មីមិនបានទេ អាមេរិកនឹងដំឡើងពន្ធនាំចូលរថយន្តទាំងអស់របស់ជប៉ុន និងអឺរ៉ុប នៅពេលខាងមុខ ៕