ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រឡាហោម ស ខេង ចេញលិខិតថ្លែងអំអរគុណ ចំពោះ ឯកឧត្តម ឆាយ សុធា អនុប្រធានក្រុមការងារគណបក្សចល័តមូលដ្ឋានខេត្តព្រៃវែង ដែលបានឧបត្ថម្ភថវិកាចំនួន (ពីររយប្រាំបីលានប្រាំមួយសែនរៀល) ក្នុងការងារសង្គម និងសកម្មភាពបោះឆ្នោត

ព្រៃវែង: សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឆាយ សុធា អនុប្រធានក្រុមការងារគណបក្សចល័តមូលដ្ឋានខេត្តព្រៃវែង ដែលបានឧបត្ថម្ភថវិកាចំនួន ២០៨,៦០០,០០០៛ (ពីររយប្រាំបីលានប្រាំមួយសែនរៀល) ក្នុងការងារសង្គម និងសកម្មភាពបោះឆ្នោត ក្នុងនីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សខេត្ត។

ឯកឧត្តម ឆាយ សុធា បានគោរ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជា,ឯកឧត្តមប្រធានគណៈកម្មាធិការខេត្ត, ឯកឧត្តមប្រធាន, ឯកឧត្តមសន្តិបណ្ឌិតអនុប្រធានទី១ និងសមាជិក សមាជិកាក្រុមការងារបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានយកចិត្តទុកដាក់និងផ្តល់ទំនុកចិត្តលើរូបខ្ញុំដើម្បីចូលរួមចំណែកក្នុងសកម្មភាពបំរើជាតិជាមួយក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែងបន្តទៀត។