សូមបញ្ជាក់ថា ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នាថ្ងៃ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ជាការប្រកាសប្រាប់ប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការ ថា រដូវវស្សា បានចូលមកដល់ហើយ ដូច្នេះការធ្វើស្រែចម្ការ ក៏ចាប់ផ្តើមផងដែរ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ពីមុន បានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅវាលព្រះមេរុ ស្ថិតនៅខាងជើង ជាប់ព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែចាប់តាំងពីព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើង នៅតាមបណ្តាខេត្តនានា ឆ្លាស់ប្តូរវេនគ្នា មួយឆ្នាំខេត្តនេះ មួយឆ្នាំខេត្តនោះវិញ៕




