ភ្នំពេញ: ឧកញ៉ា អុឹង គីមហុង និងលោកជំទាវ បានឡើងភូមិគ្រឹះតម្លៃជិត ៥លានដុល្លារ ហើយពិធីនេះមានការ ចូលរួមពីមហាសេដ្ឋីជាច្រើន អ្នកឧកញ៉ា ឧកញ៉ា ថៅកែបុរីជា ច្រើនរូបផងដែរ។
កម្មវិធីដ៏ធំមួយនេះ មាន អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើនប្រមាណជិត ៤០០នាក់ បានចូលរួមកាលពីល្ងាចម្សិលមិញនេះ ធ្វើឡើងនៅភូមិគ្រឹះថ្មីរបស់លោកឧកញ៉ាផ្ទាល់ ស្ថិតនៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាពេលថ្មីៗនេះ។។
នៅកម្មវិធីនេះ ក៏ត្រូវបានរៀបចំឡើងចំថ្ងៃខួបកំណើតកូនស្រីរបស់លោក ដែលមានវ័យ ៧ឆ្នាំផងដែរ។ កាល ពីនៅដើមឆ្នាំ២០២១ លោកឧកញ៉ា អ៊ឹង គីមហុង និងភរិយា លោកជំទាវ សុខ ស្រីអូន អគ្គនាយិកាក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច បានចាប់ផ្តើមសាង សង់ភូមិគ្រឹះផ្ទាល់ខ្លួនដ៏ស្កឹមស្កៃមួយ នៅផ្លូវ២០០៤ មានឈ្មោះថា «ភូមិគ្រឹះ ឧកញ៉ាគួរឱ្យស្រលាញ់» ដែលចំណាយប្រាក់អស់ប្រមាណជិត ៥លានដុល្លារ ដោយមិនគិតថ្លៃដី និងបានសាងសង់រួចរាល់ ១០០% កាលខែមេសា ឆ្នាំ២០២៣៕