ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០ ២៣នេះ បានអនុញ្ញាតឱ្យលោក PAUL Clements ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីទាំងពីរបានពិភាក្សាគ្នាលើចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះគណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា​បានថ្លែងអបអរសាទរ និងជូនពរ លោក រដ្ឋមន្ត្រី ក្នុងឱកាសដែល ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោ បាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនប្រតិភូក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានបញ្ជាក់ជំហរគាំទ្រ​ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការរួមចំណែកកសាង​ និងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រេីនថែមទៀត។

#MLVT #HENGSour