ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា អុឹង គីមហុង និងភរិយា បានឡើងភូមិគ្រឹះមានតម្លៃជិត ៥លានដុល្លារ និងមានការ ចូលរួមពីមហាសេដ្ឋីជាច្រើននៅកម្ពុជា

ភ្នំពេញ: ឧកញ៉ា អុឹង គីមហុង និងលោកជំទាវ បានឡើងភូមិគ្រឹះតម្លៃជិត ៥លានដុល្លារ ហើយពិធីនេះមានការ ចូលរួមពីមហាសេដ្ឋីជាច្រើន អ្នកឧកញ៉ា ឧកញ៉ា ថៅកែបុរីជា ច្រើនរូបផងដែរ។
កម្មវិធី​ដ៏​​ធំមួយនេះ មាន ​អ្នកឧកញ៉ា ឧកញ៉ា និង​ភ្ញៀវកិត្តិយស​​ជា​ច្រើន​ប្រមាណ​ជិត ៤០០នាក់​ បាន​ចូល​រួម​កាលពី​ល្ងាច​​ម្សិល​មិញ​នេះ ​ធ្វើ​ឡើង​នៅ​ភូមិគ្រឹះ​ថ្មី​របស់​លោក​ឧកញ៉ាផ្ទាល់ ស្ថិត​នៅ​ផ្លូវ​២០០៤ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញនាពេលថ្មីៗនេះ។។

នៅកម្មវិធី​នេះ​ ក៏ត្រូវបានរៀបចំឡើង​ចំ​ថ្ងៃ​ខួប​កំណើត​​កូន​ស្រី​របស់​លោក ដែល​មាន​វ័យ ៧​ឆ្នាំ​ផង​ដែរ។ ​កាល ពីនៅ​​ដើម​ឆ្នាំ២០២១ លោក​ឧកញ៉ា អ៊ឹង គីមហុង​ ​និង​ភរិយា លោកជំទាវ សុខ ស្រីអូន អគ្គនាយិកា​ក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច បាន​ចាប់​ផ្តើម​សាង សង់​ភូមិគ្រឹះ​ផ្ទាល់​ខ្លួន​​​ដ៏​ស្កឹមស្កៃ​មួយ នៅ​ផ្លូវ​២០០៤ មាន​ឈ្មោះ​ថា «ភូមិគ្រឹះ ឧកញ៉ា​គួរ​ឱ្យ​ស្រលាញ់» ​ដែលចំណាយ​ប្រាក់​អស់​​ប្រមាណ​ជិត ៥​លាន​ដុល្លារ ដោយ​មិន​គិត​ថ្លៃ​ដី ​​និង​បាន​សាងសង់​រួច​រាល់​ ១០០% កាលខែ​មេសា ឆ្នាំ២០២៣៕