ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាជាប្រចាំ ដើម្បីរំលឹកដល់គុណបុព្វបុរសខ្មែរ

ភ្នំពេញ: ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទពង្សាវតាខ្មែរដោយផ្ទាល់រួមគ្នា ដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត ទៅក្នុងក្រអៅដួងចិត្ដកុលបុត្រ កុលធីតាខ្មែរគ្រប់ៗរូប។

គួរបញ្ជាក់ថា ជារៀងរាល់សប្តាហ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំការគោរពទង់ជាតិចំនួន ២លើក ពោលគឺពេលព្រឹកថ្ងៃច័ន្ទ និងពេលល្ងាចថ្ងៃសុក្រ៕

#MLVT #HENGSour