ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីនគរបាល ចំនួន ០៤នាក់ ដែលជាប់ពាក់ព័ន្ធករណីបាញ់បោះសេរីលើឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» ត្រូវបណ្តេញចេញពីក្រមខណ្ឌដើម្បីជាគំរូ

ភ្នំពេញ៖ ក្រុមមន្ត្រីនប្រដាប់អាវុធ ចំនួន ០៤នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់បោះសេរីបង្កភាពអសន្តិសុខដល់សង្គម ក្នុងតំបន់ទេសចរណ៍ឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» ត្រូវបានបណ្តេញចេញពីក្របខណ្ឌដើម្បីជាគំរូ។

នេះបើយោងតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ» រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។