ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

“ភ្នំតាមីន “ដែលត្រូវបានរាជរដ្ឋាភិបាលបញ្ចូលទៅជាតំបន់ប្រវត្តិសាស្ត្រយោធា ដោយផ្តល់ឈ្មោះថ្មីជាតំបន់ប្រវតិ្តសាស្ត្រយោធាតេជោភ្នំតាមីន”ឥឡូវនេះកំពុងស្ថិតក្នុងបេះដូង ពលរដ្ឋភាគច្រើន និងយោធិនអ្នកតស៊ូ

ភ្នំពេញ: ភ្នំតាមីន ដែលត្រូវបានរាជរដ្ឋាភិ បាលបញ្ចូលទៅជាតំបន់ប្រវត្តិសាស្ត្រយោធា ក្នុងអនុក្រិត្យលេខ ១៥៥ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣ ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ឈ្មោះថ្មីថា”តំបន់ប្រវតិ្តសាស្ត្រយោធាតេជោភ្នំតាមីន”។

ភ្នំនេះត្រូវបាត់បង់ក្នុងឆ្នាំ១៩៨៩ ហើយទទួលបានមកវិញក្នុងឆ្នាំ២០១៤ ក្នុងសម័យឯកឧត្តមនាយឧត្តមសេនីយ៏យន្ត មីន បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ កាលនោះលោកមានតំណែងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។

យោធិនម្នាក់ បានរំលឹកថា”ខ្ញុំបាទជាយោធិនម្នាក់ក្នុងខេត្តកោះកុងចង់សួរថា:-តើមានខេត្តណាខ្លះដូចខេត្តកោះកុងខ្ញុំទេ? ទឹកដីដែលបាត់បង់ហើយ ទទួលបានយកមកវិញ ដោយការខិតខំប្រឹងប្រែងរកគ្រប់វិធីរបស់នាយឧត្តមសេនីយ៏យន្ត មីន ទើបទទួលបាននូវទឹកដីដែលបាត់បង់មកគ្រប់គ្រងវិញដល់សព្វថ្ងៃនេះ ដោយគ្មានការបង្ហូរឈាម និងចំណាយគ្រាប់រំសេវសូម្បី១គ្រាប់” ។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្លាប់មានប្រសា សន៍បញ្ជាក់ថា” ក្រោ យយើងខកខានកាន់កាប់១៥ឆ្នាំដោយមិនចំណា យគ្រា ប់រំសេវមួយគ្រាប់ ឬសាច់ឈាមយុទ្ធជនម្នាក់ឡើយ”។

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន សូមអរគុ ណ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ដែលបានបង្កលក្ខណះងាយស្រួល និងសូមកោតសសើរលើការដឹកនាំ និងកសាងអង្គភាព ព្រមទាំងអរគុណក្រុមការងារ ជួយរៀបចំនិងគាំទ្រដំណើរការធ្វើបាឋកថានេះប្រក បដោយជោគជ័យ។

ភ្នំតាមីន ដែលចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រ និងមានសម្រស់ធម្មជាតិគួរអោយទាក់ទាញ ហើយពេលបានឡើងទៅដល់កំពូលភ្នំនេះមានកម្ពស់៣២៩ ម៉ែត្រ និងមានធម្មជាតិ ដែលអាចមើលស្ទឹងមេទឹក និងធម្មជាតិពីលើភ្នំនេះបាន និងអាចឃើញទឹកដីថៃ ជាពិសេសសាលាស្រុកខ្លងយ៉ៃ និងទីប្រជុំជន ដែលអំណោយផលដល់យុទ្ធសាស្ត្រយោធារបស់ខ្មែរយើង។

ចុះណុចពិសេស ឧត្តមសេនីយ៍ត្រី យន្ត មីន បានការ ពារតំបន់ភ្នំនេះបាន ហើយតំបន់នេះត្រូវបានថៃគ្រប់គ្រងពីយូរណាស់មកហើយ តែត្រូវបានខ្មែរមេទ័ពខ្មែរ មកគ្រប់គ្រងវិញទាំងស្រុង ។