ភ្នំពេញ៖ ក្រុមមន្ត្រីនប្រដាប់អាវុធ ចំនួន ០៤នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់បោះសេរីបង្កភាពអសន្តិសុខដល់សង្គម ក្នុងតំបន់ទេសចរណ៍ឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» ត្រូវបានបណ្តេញចេញពីក្របខណ្ឌដើម្បីជាគំរូ។
នេះបើយោងតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ» រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។