ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡូវ ហ៊ឹង បានសន្យាថា នឹងបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

កំពង់ចាម: ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានឧកញ៉ា ឡូវ ហ៊ឹង ជាប្រធាន បានសន្យាបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែរីកចម្រើនដើម្បីជាប្រយោជនដល់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចធិបតី ជូនអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋមានជំងឺ និងពិនិត្យមើលការស្ថាបនាផ្លូវ ក្នុងមូលដ្ឋានឃុំទងត្រឡាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា ក្នុងអាណត្តិថ្មីនេះ ក្រុមការងារចុះជួយ ឃុំទងត្រឡាច បានបន្តដាក់ចេញនូវយន្តការប្ដេជ្ញាចិត្ត ក្នុងការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវចាក់បេតុង ដាក់លូរំដោះទឹក ដាក់ប្រព័ន្ធសូឡាបំភ្លឺផ្លូវ ដោះស្រាយបញ្ហាទឹកក្នុងរដូវបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ សាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ និងឧបត្ថម្ភប្រាក់ជូនពលរដ្ឋងាយរងគ្រោះជាដើម។

ឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា អាជ្ញាធរមូលដ្ឋាន ក៏ត្រូវខិតខំផងដែរ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ក៏ដូចជាប្រឹងប្រែងដោះស្រាយនូវសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ផ្ដល់សេវាឱ្យបានល្អប្រសើរ លឿន រហ័ស និងកាត់បន្ថយពេលវេលា ស្របតាមការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល រួមទាំងការអនុវត្តន៍បានល្អ នូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ឆ្លើយតបនឹងការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា។

ឧកញ៉ា ឡូវ ហ៊ឹង ក៏បានអំពាវនាវដល់ពលរដ្ឋ សូមមានការជឿជាក់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលកំពុងខិតខំបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន រួមទាំងកំពុងប្រឹងប្រែងកៀគរ និងទាក់ទាញអ្នកវិនិយោគបរទេស មកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវសន្ទុះនៃវិស័យសេដ្ឋកិច្ច។

ឧកញ៉ា ឡូវ ហ៊ឹងបានថ្លែងថា បើទោះបីរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី ទើបដឹកនាំប្រទេសក្នុងរយៈពេលខ្លី ប៉ុន្តែកំពុងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ និងមានទំនាក់ទំនងការទូតយ៉ាងល្អ ជាមួយប្រទេសក្នុងសមាជិកអាស៊ាន ក្នុងតំបន់ និងអន្តរជាតិ ខណៈដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាបន្តបន្ទាប់ បានបង្ហាញពីសមត្ថភាពដឹកនាំប្រទេសដ៏ប៉ិនប្រសព្វ និងភាពឆ្លាតវៃ។

លោកឧកញ៉ា ឡូវ ហ៊ឹង ក៏បានអំពាវ នាវដល់ប្រជាពលរដ្ឋ សូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅគ្រប់ៗអាណត្តិ ដើម្បីមានឱកាសដឹកនាំប្រទេស អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកច ម្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ៕