ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់​​ចិន នឹង​​​ធ្វើ​​ឲ្យកម្ពុជា​​​​ទទួល បាន​​​ឱកាស​​វិនិយោគនិងការ អភិវឌ្ឍ​​​សេដ្ឋកិច្ច​​​

​​រាជរដ្ឋាភិបាលកម្ពុជានិង​​អ្នកវិនិយោគផ្នែកឯកជន​​​មានក្តីសង្ឃឹមច្រើន​​​​​ពីគម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់​​​រដ្ឋា​​​ភិបាល​​ចិន ដែលគម្រោង​​​នេះត្រូវបានគេពិព័រណ៌នាថា ​​​​​​​​​​​​នឹង​​ជំរុញ​​ឲ្យកម្ពុជាដែលជាប្រទេស​​​កំពុងតែមាន​​​​ការអភិវឌ្ឍ​​​​ទទួល​​បាន​​​ឱកាស​​វិនិយោគថ្មីៗ​​​ច្រើន​ជាងមុន​​​ បង្កើតបរិយាកាសអភិវឌ្ឍខឿន​សេដ្ឋកិច្ចជាតិ​​​​​​និង​​​​​បង្កើត​​​​ឲ្យ​មានទីផ្សារកាន់តែ​​​​​​​ធំទូលាយ​​។​​​

​​​អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា បច្ចុប្បន្ននេះ ​​ប្រទេសចិនដែលជាមហាមិត្ត​​​របស់ កម្ពុជា​​​គ្រប់ជ្រុងជ្រោយ​​​​​បានជួយ​ប្រទេស​​​កម្ពុ​​​ជា​យ៉ាងច្រើន ​​​តាមរយៈការជំរុញ​​​​​​លំហូរ វិនិយោគិនចិន​​​​​​​លើវិស័យអចលនទ្រព្យ​​​នឹងធ្វើ​ឲ្យ​​​ខេត្ត​មួយចំនួន​​ទទួល​បាន​​ផល​នៃការ វិនិយោគនេះ ជាពិសេសការ​​ជំរុញកំណើន​​​សេដ្ឋកិច្ចជាតិ​​។​

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជាមានសុទិដ្ឋិនិយម​​ថា ​​​​​​ បច្ចុប្បន្ន​​​នេះ​​វិនិយោគិនចិន​មក​កាន់​ប្រទេសកម្ពុជាច្រើន ​​​​​គឺដោយសារតែ​​ប្រទេសទាំងពីរ​មានទំនាក់ទំនង​ជិតស្និទ្ធ​​និងគ្នាតាំងពីសម័យ​​​​​​​សង្គម​រាស្រ្តនិយម​មក​​​​​​ ហើយ​ចំណុច ពិសេសនោះ​​កម្ពុជា​​បាន​​​ស្ថិតក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់មួយ​របស់​​ចិន​​​ ដែលជា គោលដៅក្នុងការអភិវឌ្ឍរួម​​​ ហេតុដូច្នោះលំហូរវិនិយោគចិន​​​ពេលនេះ​​ជាសញ្ញាដ៏ល្អ​​​ដើម្បី​​​​អភិវឌ្ឍប្រទេសកម្ពុជា។​

​​លោក​បានមានប្រសាសន៍​​​ទៀតថា «ចំណុចយើង​​​គួរឲ្យ​ចាប់អារម្មណ៍នោះ​​​​​​​​វិនិយោគិន​ចិន​បានចូលម​កអភិវឌ្ឍនៅខេត្ត​ព្រះសីហនុមុន​គេ​​ធ្វើ​ឲ្យ​ខេត្តមួយ​នេះមានការរីកចម្រើន​​ខ្លាំង ​​​និងមានអគារខ្ពស់ៗ​រីកដូចផ្សឹត​​​​ ដែល​​ទាំងហើយ​​​​​នេះជា​​សមិទ្ធផលរបស់ វិនិយោគ ចិន​មក​ប្រទេស​កម្ពុជា ​​​​​​​ហើយទៅមុខទៀតយើង​​​​នឹងមានវិនិយោគ​​​ពីបណ្តាប្រ ទេស​ដទៃ ទៀត​​​​​​​​ចូលមក​ជាបន្តបន្ទាប់​»។​​​

អ្នកវិនិយោគខាងលើ​បន្ថែមថា ​​​ប្រទេសចិន​មិន​ត្រឹមតែរកស៊ីននៅកម្ពុជានោះទេ គឺអ្នក វិនិយោគ​​​ចិន​បាន​ទៅ​​​វិនិយោគ​​នៅ​​បណ្តាប្រទេស​​ជាច្រើន​ទៀត​ក្នុងតំបន់អាស៊ាន និង​នៅលើពិភពលោក ហើយ​ប្រទេសទាំង​​​នោះ​​​​​​ក៏​​​ទទួល​បាន​ផល​ច្រើន​ពីការវិនិយោគនោះ ផងដែរ​​​។​​​​​​​

សម្រាប់ ប្រធាន​​​​សម្ព័ន្ធសមាគម​សហគ្រាសធុនតូចនិងមធ្យម​​កម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានមាន​​​ប្រសាសន៍ថា​​ ​តាមពិតទៅគម្រោងផ្លូវមួយ​​​ខ្សែក្រវ៉ាត់មួយ​នេះពិត ជា ផ្តល់ផលប្រ​​យោជន៍ច្រើន​​ដល់ប្រទេស​​​កម្ពុជា ដែល​​​ជំរុញនូវគម្រោង វិនិយោគ ជាច្រើន ទៀត​​​​លើគ្រប់វិស័យ​ ហើយ​​​ក្រៅពីនេះ​​ធ្វើ​ឲ្យប្រព័ន្ធ​​​ដឹកជញ្ជូន​កាន់តែ​​​សម្បូរបែប​នឹងងាយ ស្រួលក្នុងការដឹកជញ្ជូនទំនិញទៅទីផ្សារអន្តរជាតិ​។​​​​

លោកមាន​​សុទិដ្ឋិនិយម​​​​​​​ថា ​​​ចំពោះប្រទេស​កម្ពុជាកាន់តែជម្រើសច្រើនជាងមុន​​​​​ ដោយ មិនពឹងផ្អែក​​តែទីផ្សារតែមួយ​​​​​ ជាពិសេសនោះ ​​​​ទទួលបាន​លំហូរវិនិយោគ កាន់តែច្រើន ​​​​​​​។ ​​​ដូច្នោះ​​​​​តាមរយៈដំណើរ​​​ទស្សនកិច្ច​​សម្តេចតេជោនាយក រដ្ឋមន្រ្តីនេះ ទៅចិន​​កន្លងមក​​​នឹង​​បើកផ្លូវ​​​ឲ្យ​មានវិនិយោគថ្មីៗ​​​បន្ថែមទៀត​ក៏ដូច​​​ជា​​​ពង្រឹងទំនុកចិត្ត​ដល់អ្នកវិនិយោគិន​​​បរទេស​​​។​​​

សម្រាប់អ្នកវិនិយោគខាងលើអះអាង​​​ទៀតថា ​​​​​ចំពោះវិស័យ​ឯកជន​​​​គឺពិតជា​​​មានសេចក្តី​​​រីករាយជុំវិញ​​​ដំណើរ​​​​​ទស្សនកិច្ច​​​របស់​ប្រមុខដឹកនាំកម្ពុជាទៅកាន់ប្រទេសចិន​​​​​​ ហើ​យរំពឹង ថា មហាមិត្តចិន​​​​នឹងជួយ​​​ដល់ប្រទេស​កម្ពុជាកាន់តែច្រើន​​​បន្ថែមទៀត​​​​​​​​លើផ្នែក​ពាណិជ្ជកម្ម​និងទីផ្សារកសិផលខ្មែរ។​​​​​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ធ្វើ​​​​ទស្សនកិច្ចទៅកាន់​​ប្រទេសចិនចំនួន៥ថ្ងៃ​​​ រួច​​​ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ» និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលនឹងប្រ ព្រឹត្តទៅ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំងប្រទេសចិន។

សម្រាប់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថាន​​សិក្សាភាសា​​ចិន​​នៃរាជ បណ្ឌិត សភាកម្ពុជា​​បានចាត់​​​​ទុក​​ថា ​​​​​​ការវិនិ​​​យោគ​​ចិន​មក​កាន់​ប្រទេសកម្ពុជា​​​​មិនមែនជារឿងមួយ​​​មិនល្អដូចការលើក​ឡើង​កន្លងមក​​​នោះទេ​ ពោលប្រទេស​​​ចិន​បាន​វិនិយោគច្រើន​នៅ ខេត្តព្រះសីហនុលើផ្នែកសណ្ឋាគារ ​និងភោជនីយដ្ឋាន​​​​​ ដែល​​​ជំរុញឲ្យ​មានការអភិវឌ្ឍ​​សេដ្ឋកិច្ច​កម្ពុជាទៅវិញទេ​​​​​។​​​​​

លោក​បណ្ឌិត​បានមានប្រសាសន៍​ថា« ​​ទំនាក់ទំនង​​ល្អ​​​រវាង​​ចិន​និង​​កម្ពុជាយើង​​​​​​​បានធ្វើ​ឲ្យ​មានការវិនិយោគច្រើនពី​​​ប្រទេសចិន​ដែល​​​ជំរុញ​​ធ្វើ​ឲ្យ​មានការរីកចម្រើន​​​​ ​​និងមាន​​ការ អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​​​ឈានឡើង​​​​​​​​​​​ ហើយ​​ចិន​ជាដៃគូរ​​​អភិវឌ្ឍប្រ​​​ទេសក្នុងតំបន់ អាស៊ាន​ក៏ដូចជាប្រទេស​កម្ពុជាយើង​​ផងដែរ»​​។​

បច្ចុប្បន្ននេះ​ ​​អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួនរួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយ នេះចិនវិនិយោគ លើវិស័យ សំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ​​​​​​​។

តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជានិងចិន​​​​បានធ្វើឲ្យទំ ហំទុនវិនិយោគរបស់​​​ចិននៅកម្ពុជាកើនដល់៦៨០០ លានដុល្លារអាមេរិក កាលពីដំណា​ច់ឆ្នាំ២០១៨ថ្មីៗនេះ ហើយ​​​ទំហំវិនិយោគបានស្ ទុះឡើងរហូតដល់ប្រមា ណ៦,៨ពាន់ លានដុល្លា កើនប្រមាណ៧% ធៀប ​​​និងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិន បន្តស្ថិតនៅជា ប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគ ធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ ២០១៨ ។